Mooch Travels Online បន្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាយ៉ាងសកម្មក្រោយចូលរួមផ្សព្វផ្សាយគុនខ្មែរនៅ CBS
អ្នកបង្កើតមាតិកាទេសចរណ៍លោក Enes Özdemir (ឬ Mooch Travels Online) ដែលថ្មីៗនេះបានចូលរួមក្នុង កម្មវិធី CBS គុនខ្មែរ កំពុងជួយលើកស្ទួយមុខមាត់កម្ពុជាយ៉ាងខ្លាំងនៅលើបណ្តាញអនឡាញ តាមរយៈវីដេអូទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់លោក។
នៅក្នុងវីដេអូនៅដែលបានចែកចាយនៅលើបណ្ដាយសង្គមនានា លោក Mooch បានធ្វើដំណើរទៅកាន់តំបន់បេតិកភណ្ឌនៅខេត្តសៀមរាប តំបន់ប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ សង្វៀនគុនខ្មែរ និង ទីតាំងសំខាន់ៗជាច្រើន ដោយបានបង្ហាញពីប្រាសាទបុរាណ ទិដ្ឋភាពជនបទ អាហារតាមផ្លូវ (Street food) និងសហគមន៍មូលដ្ឋានដ៏រួសរាយរាក់ទាក់របស់កម្ពុជា ទៅកាន់អ្នកតាមដានរាប់លាននាក់របស់លោក។
លោកបានអង្គុយបរិភោគអាហារជាមួយអ្នកភូមិ ការដើរទិញឥវ៉ាន់តាមផ្សារ និងការគាំទ្រអាជីវកម្មខ្នាតតូច បានទទួលការកោតសរសើរយ៉ាងខ្លាំង។ លើសពីនេះ លោក Mooch ក៏បានទៅទស្សនាស្ទូឌីយ៉ូ Camwood ដើម្បីបង្ហាញពីគុនខ្មែរ ដែលជាការជួយណែនាំក្បាច់គុនបុរាណរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។
វីដេអូរបស់លោក Mooch កំពុងជំរុញចិត្តអ្នកទេសចរឱ្យពិចារណាមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញថា ការបង្កើតមាតិកា និងការនិទានរឿងក្នុងផ្លូវវិជ្ជមាន ពិតជាមានឥទ្ធិពលយ៉ាងខ្លាំង៕