កីឡា

បេក្ខជន ៤ រូប ក្តីស្រមៃតែមួយ៖ សម្ពាធក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រឡើងដល់កម្រិតកំពូលក្នុងសប្ដាហ៍ទី២៤ កម្មវិធី MasterChef Cambodia

image

សប្ដាហ៍ទី២៤ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ បានប្រែក្លាយទៅជាសមរភូមិ និងជំនាញដ៏កំពូល ខណៈ លីនណា, លាងហាក់, ណាវី, និង ម៉ៃឡាង ត្រូវប្រកួតគ្នាដណ្ដើមយកសិទ្ធិដើម្បីបន្តដំណើរទៅមុខ។

បេក្ខជនម្នាក់ៗឈានជើងចូលមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ដោយនាំមកជាមួយនូវប្រវត្តិជ័យជម្នះកន្លងមក ការឆ្លងកាត់ឧបសគ្គផ្លូវចិត្ត និងការវិវត្តខ្លួននៅក្នុងផ្ទះបាយ ប៉ុន្តែមានតែការបញ្ចេញសមត្ថភាពនៅក្នុងសប្ដាហ៍កាត់សេចក្ដីនេះទេ ទើបជាកត្តាកំណត់វាសនាពិតប្រាកដ។

នៅពេលដែលភាពតានតឹងចេះតែកើនឡើង អ្នកចម្អិនទាំង ៤ រូបដែលនៅសេសសល់ មិនត្រឹមតែជាមួយគូប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវប្រឈមនឹងខ្លួនឯងទៀតផង។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មិនមែនជាវគ្គដែលមើលលើសក្ដានុពលទៀតទេ គឺផ្ដោតលើលទ្ធផលជាក់ស្ដែងនៅលើចានតែប៉ុណ្ណោះ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៤ នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕