ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់ក្នុងបន្ទប់ទឹកនៅឯស្ថានីយប្រេងឥន្ធនៈ នាខេត្តប៉ាត់តានី ប្រទេសថៃ បណ្ដាលឱ្យមន្ត្រីម្នាក់រងរបួស

image



ប៉ាត់តានី, ថៃឡង់ដ៍៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃមួយករណី បានកើតឡើងនៅឯស្ថានីយប្រេងឥន្ធនៈ ក្បែររោងចក្រអគ្គិសនីតាលុបូ ខេត្តប៉ាត់តានី ដែលធ្វើឱ្យមន្ត្រីជំនាញដោះមីន (EOD) ម្នាក់រងរបួសត្រង់ម្រាមដៃទាំងសងខាង ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ ។
យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តយ៉ាឡា រាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ទឹកសម្រាប់ជនពិការ ក្នុងស្ថានីយប្រេង PTT ទល់មុខរោងចក្រអគ្គិសនីតាលុបូ ស្រុកមឿង ខេត្តប៉ាត់តានី នៅម៉ោង ៩:៤០ នាទីព្រឹក ថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
មន្ត្រីដែលរងរបួសមានឈ្មោះ ភីឈីតផាល វេតឆាជីវី (Pichitpal Vechacheewi) ជាសមាជិកក្រុមដោះមីន EOD ប្រចាំខេត្តប៉ាត់តានី។
កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ សមត្ថកិច្ចក៏បានទទួលដំណឹងពីវត្ថុគួរឱ្យសង្ស័យនៅក្នុងបន្ទប់ទឹកនាស្ថានីយប្រេងឥន្ធនៈលើផ្លូវ ណងជិក (Nong Jik) ក្នុងឃុំសាបារាំង (Sabarang) ចំនួនពីរករណីដែរ ប៉ុន្តែក្រោយមក អាជ្ញាធរដោះគ្រាប់ទាំងនោះបានសម្រេច ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thaiger | រូបភាព៖ ប្រភពផ្សេងៗតាមរយៈកាសែត Matichon Online (ភាសាថៃ)