អាម៉េរិកបញ្ចេញវីដេអូកម្ទេចយន្តហោះយោធា និងរថពាសដែករបស់អ៊ីរ៉ង់ ខណៈសង្គ្រាមឈានចូលសប្ដាហ៍ទី៥
សហរដ្ឋអាម៉េរិក៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក (CENTCOM) បានបង្ហាញវីដេអូភ័ស្តុតាងថ្មីៗនៃការវាយប្រហារតាមអាកាសទៅលើគោលដៅយោធារបស់អ៊ីរ៉ង់ ខណៈដែលប្រតិបត្តិការយោធា បានឈានចូលដល់សប្តាហ៍ទី៥។ វីដេអូនេះ បានបង្ហាញពីការបំផ្លិចបំផ្លាញរថពាសដែក និងយន្តហោះចម្បាំង ដែលជាផ្នែកមួយនៃយុទ្ធនាការដ៏ធំរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ដើម្បីកាត់បន្ថយសមត្ថភាពការពារជាតិរបស់អ៊ីរ៉ង់ បន្ទាប់ពីការចរចាការទូតមិនទទួលបានលទ្ធផល ។
មេបញ្ជាការកងទ័ពអាម៉េរិកប្រចាំតំបន់ បានវាយតម្លៃថា យុទ្ធនាការនេះកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសារតែបច្ចុប្បន្នកងទ័ពជើងទឹក និងជើងអាកាសរបស់អ៊ីរ៉ង់ស្ទើរតែលែងមានសមត្ថភាពធ្វើសកម្មភាពបាន។ លើសពីនេះ ប្រព័ន្ធការពារមីស៊ីលរបស់អ៊ីរ៉ង់ ដែលធ្លាប់តែជារបាំងដ៏រឹងមាំ ក៏ត្រូវបានកម្ទេចចោលស្ទើរទាំងស្រុង ដែលធ្វើឱ្យអាម៉េរិកមានប្រៀបលើសមរភូមិមជ្ឈិមបូព៌ាជាងពេលណាៗទាំងអស់ ។
សង្រ្គាមនេះមិនត្រឹមតែបង្កភាពវឹកវរដល់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែបានរីករាលដាលដល់ប្រទេសជិតខាងដូចជាលីបង់ និងតំបន់ឈូងសមុទ្រទាំងមូល។ ការចូលរួមរបស់ក្រុមហេសបូឡា ក្នុងការសងសឹកឱ្យមេដឹកនាំអ៊ីរ៉ង់ បានធ្វើឱ្យជម្លោះនេះក្លាយជាសង្រ្គាមតំបន់ទ្រង់ទ្រាយធំ ដែលពិភពលោកកំពុងបារម្ភថាអាចនឹងពិបាកក្នុងការគ្រប់គ្រង ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ណាមួយដើម្បីបញ្ឈប់ការបង្ហូរឈាមនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.