ព័ត៌មានអន្តរជាតិ

ម្ចាស់ក្សត្រី បជ្រកិតិយាភា នរិន្ទ្រទេព្យវតី (Princess Bajrakitiyabha Narendiradebyavati) នៃព្រះរាជាណាចក្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ ព្រះវស្សា

image

ថៃឡង់ដ៍៖ យោងតាមសេចក្តីប្រកាសផ្លូវការនៃព្រះរាជវាំងថៃ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ម្ចាស់ក្សត្រី បជ្រកិតិយាភា នរិន្ទ្រទេព្យវតី (Princess Bajrakitiyabha Narendiradebyavati) ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា កាលពីម៉ោង ៧:៤៨ នាទីយប់ថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ទីក្រុងបាងកក បន្ទាប់ពីទ្រង់បានប្រឈួនបាត់បង់ស្មារតីជិត ៤ឆ្នាំ ដោយសារតែព្រះរោគបេះដូង និងមានការប្រែប្រួលដុនដាបខ្លាំងដោយសារតែការឆ្លងមេរោគផ្នែកខាងក្នុងពោះ និងប្រព័ន្ធឈាម ។

ទ្រង់បានទទួលការព្យាបាលជាបន្តបន្ទាប់ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងធ្ងន់ធ្ងរ។ ស្ថានភាពព្រះរាជសុខភាពបានកាន់តែធ្ងន់ធ្ងរ ដោយសារផលវិបាកពីការឆ្លងមេរោគក្នុងពោះ ដែលបណ្តាលឱ្យសរីរាង្គជាច្រើនបាត់បង់មុខងារ។

ព្រះមហាក្សត្រថៃ បានមានព្រះរាជបញ្ជាឱ្យរៀបចំព្រះរាជពិធីបុណ្យសព ដោយគោរពតាមព្រះរាជប្រពៃណី និងកិត្តិយសខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង៕

ដោយ៖ រដ្ឋ រង្សី | ប្រភព៖ Reuters l South China Morning Post